ព័ត៌មានជាតិ

កាមរីបាឡែនស្លាកលេខ ភ្នំពេញ2AB-5909 បត់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុក ស្ត្រី៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: ស្រ្តីម្នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីមានរថយន្តបាឡែន១គ្រឿងបើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានស្ត្រី៣នាក់ជិះម៉ូតូបុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយ៍ដ្ឋាន ជួបគ្នាសម្លាញ់ តាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-5909 បើកបរទិសដៅពីជើងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ ក្រោយខណ:ដែលនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1FB-1479 ជិះដោយស្ត្រី៣នាក់ មកពីក្រោយស្របទិសដៅគ្នាគេចមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលស្ត្រីម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកស្រ្តី២នាក់រងរបួសស្រាល។

ភ្លាមៗនោះម្ចាស់រថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល រីឯម៉ូតូនិងរថយន្តរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់