Post News Media ព័ត៌មានជាតិ សាហាវណាស់លោកអ...

សាហាវណាស់លោកអើយ! បាត់កូនពីផ្ទះមិនដឹងទៅណា ឃើញតែចៅអាយុ៦ខែយំលើផ្ទះ តាមពិតកូនស្រីត្រូវគេសម្លាប់!..

កំពង់ឆ្នាំង: មានករណីឃាតកម្មមួយបានកើតឡើង ដោយមានការប្រទះឃើញសពស្ត្រីម្នាក់ បានស្លាប់ដោយមានឈាមប្រឡាក់ពេញមុខនៅក្នុងព្រៃត្រែងបន្លាយួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា​ សពជនរងគ្រោះមានឈ្មោះ ហ៊ន ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ឃើញតែទារក អាយុ៦ខែយំលើផ្ទះ ។ បន្ទាប់មកឪពុកជនរងគ្រោះបាននាំសាច់ញាតិក្នុងភូមិ ដើររក រហូតដល់ម៉ោង៧យប់ ទើបឃើញសពជនរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែងបន្លាយួន ចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ។

ហើយបើតាមការពិនិត្យទៅលើសព គឺសភាពសព ត្រូវបានសម្រាតខោមកត្រឹមភ្លៅ និងនៅលើ.ក មានស្លាកស្នាមមុតជិត ដាច់បំពង់ក ថែមទាំងបាត់គ្រឿងអលង្លការ (មាស)ជាប់នឹងខ្លួនមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្ត៕

Loading...