Post News Media ព័ត៌មានជាតិ រថយន្ត HINO ប...

រថយន្ត HINO បុកអ្មកថ្មើរជើងស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម!

កណ្តាល: មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលដើរឆ្លងផ្លូវ ត្រូវរថយន្ត HINO បើកបុកចំយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ១២រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចខាងមុខយានដ្ឋានតារាសំណាងលើផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌​ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A.1168 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណគេចខ្លួន) បើកបរក្នុង​ទិសដៅ​ពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើ មានអ្នកថ្មើរជើងម្នាក់(មិនទាន់ស្គាល់អត្តសញ្ញាណ)បានដើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើអ្នកថ្មើរជើងក៏បានឈប់នៅកន្លែងកើតហេតុភ្លាមៗនោះអ្នកថ្មើរក៏បានរត់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ចំណែកសាកសពត្រូូវបានរថយន្តសង្គ្រោះរបស់ស្នងការខេត្តកណ្តាលដឹកយកទៅតម្កល់នៅសាលសពមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯររថយន្តត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...