ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះហាយឡែនឌ័រ ទាំងព្រឹករបួសជនជាតិវៀតណាមម្នាក់

ព្រះសីហនុ: នៅវេលាម៉ោង ៦ និង៥៥នាទីព្រឹកថ្ងៃ១៣ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦២ និង១៦៣ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរឆ្នូតខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ៤A១៤៦១ បានធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ បើកដោយឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ បើកបរ (គ្មានរងរបួស) មានទីលំនៅ ត្នោតជុំ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ បានបើកបុករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AS១០៦៤
អ្នកបើកបរឈ្មោះ ម៉ី យ៉ន ភេទ ប្រុស អាយុ៦២ ឆ្នាំមុខរបបើកបរ (គ្មានរងរបួស) មានទីលំនៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌសែនសុខ ភ្នំពេញ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វិន វាំង ហៀង ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ វៀតណាម (រងរបួសធ្ងន់ បាក់ដៃធ្វេង) មានទីលំនៅ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះដោយបញ្ជូនទៅមន្ទីរពេទ្យឯកជន នៅវាលរេញ រីឯរថយន្តទាំងពីរ ត្រូវបានយកទៅរក្សាទុកអធិការដ្ឋាននគរបាល ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់