ព័ត៌មានជាតិ

អគ្គិភ័យឆេះ បឹង​កាឡូ ​Green Blue របស់​ជន​ជាតិ​តួក​គី នៅព្រះសីហនុ

ព្រះសីហនុ: កាលពីវេលា​ម៉ោង​ ៦ និង៥៥នាទីយប់​ ថ្ងៃទី១២ ខែកុម្ភ:​ឆ្នាំ២០១៨ បឹង​កាឡូ ​Green Blue របស់​ជន​ជាតិ​តួក​គី នៅ​កោះរ៉ុង​ ត្រូវបាន​អគ្គីភ័យ​ឆេះបំផ្លាញ។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម​ បណ្ដាល​ឲ្យឆេះបឹងហ្គាឡូ​ Green Blue របស់ម្ចាស់ឈ្មោះ GOMEN MEHMETBULENT ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិតួកគី ឆេះអស់៥បន្ទប់ ជាបន្ទប់បុគ្គលិក។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ ​ប៉ុន្តែពុំបង្កឲ្យនរណាម្នាក់រងគ្រោះនោះទេ ​ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ៕

មតិយោបល់