ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ និងប្រើប្រាស់ឯកសារធារណៈ

ភ្នំពេញ: កម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជាធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចមុខវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជាធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស អំពើក្លែងបន្លំ និងប្រើប្រាស់ឯកសារធារណ: (ក្លែងស្លាករថយន្ត) កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង៣០ នាទី។

ជនសង្ស័យទី១. ឈ្មោះ ឈាង ឧត្តម ហៅ ជំ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបបរទិញរថយន្ត ស្នាក់នៅផ្ទះលេខ៣១អឺ ផ្លូវលេខ៧ សង្កាត់ដង្កោ រាជធានីភ្នំពេញ និងទី២. ឈ្មោះ ចាន់ រិទ្ធី ហៅ ពៅ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ លំនៅសព្វថ្ងៃភូមិអណ្ដូងស្វាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរ ជាងថតរូបចល័ត ។

វត្ថុតាងចាប់បានរួមមាន៖ រថយន្តម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល ២A ៣០៥២ និងរថយន្តម៉ាក Toyota Camary ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២AP ១៣៦១ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយឃាត់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជាធានីភ្នំពេញ បានធ្វើសំណើសុំបញ្ជាក់ពីភាពត្រឹមត្រូវ ឬការក្លែងលើស្លាកលេខរថយន្តខាងលើ តាមសំណើរលេខ២២/២០១៨ ចុះថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសារធារណ:ការ និងដឹកជញ្ជូន ជាលទ្ធផលបញ្ជាក់ថា ៖ ១/ រថយន្តស្លាកលេខភ្នំពេញ ២A ៣០៥២ ជាស្លាកលេខរបស់រថយន្ត Hyundai Mini Bus ពណ៌ក្រហមក្រម៉ៅ មិនមែនជាស្លាកលេខរបស់រថយន្ត Toyota Highlander ពណ៌ទឹកប្រាក់ នោះទេ ចំណែលទី២/រថយន្តស្លាកលេខ ២AP ១៣៦១ ជាស្លាកលេខរបស់រថយន្តម៉ាក Toyota ពណ៌ក្រហម មិនមែនរបស់រថយន្តម៉ាករថយន្តម៉ាក Toyota Camary ពណ៌ស ផលិតឆ្នាំ២០០២ នោះទេ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់