ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកគោយន្តក្រឡាប់ ស្លាប់ម្នាក់និងរបួស២នាក់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង គោយន្តកន្ត្រៃយ៍បើកស្របទិសពីលិចទៅកើត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៤៥នាទីយបើ នៅថ្ងៃច័ន្ទ ១២រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៩៦-៩៧ ភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ (ប្រភេទបែន )ចំណុះ៥តោន គ្មានស្លាកលេខ អ្នកបើកបរ មិនស្គាល់ឈ្មោះរត់គេចខ្លួន លុះមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃ ដឹកឬស្សី ជិះ៣នាក់ ទី១ឈ្មោះ សូ សុន ភេទប្រុស អាយុ៥៨ឆ្នាំ (របួសស្រាល) ទី២ឈ្មោះ ជួប ឃីម ភេទប្រុស អាយុ៤៩ឆ្នាំ (របួសស្រាល) និងទី៣ឈ្មោះ សុន សុខណាង ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់កន្លែងកើតហេតុ អ្នកទាំង៣នាក់ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង។
រថយន្តបានបុកគោយន្តពីក្រោយ បណ្តាលឲ្យក្រឡាប់គោយន្ត ខ្ទាតផ្លោងអ្នកបើបរមកលើផ្លូវ ហើយត្រូវរថយន្តបែនកិនដាច់ក្បាលស្លាប់តែម្តង។

ចំណែករថយន្តព្យាយាមបើករត់ តែកម្លាំងសមត្ថកិច្ចយើងដេញតាមឃាត់បាន នៅក្នុងភូមិសាស្ត្រ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកពង់ឆ្នាំង។
ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯវត្ថុតាងរថយន្ត និងគោយន្ដយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់