Post News Media ព័ត៌មានជាតិ ហួសចិត្ត! ទីត...

ហួសចិត្ត! ទីតាំងមួយចំនួនសាំងឡើងថ្លៃហើយ នៅលក់ខុសបរិមាណទៀត ផ្លូវជាតិលេខ១!

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២​ ខែកុម្ភ:​ ឆ្នាំ២០១៨​នេះ​ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធន:រួមជាមួយ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធន:​ បានចុះធ្វើការត្រួតពិនិត្យគុណភាព​ បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធន:របស់ស្ថានីយ/ដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ បានចំនួន៤ទីតាំង។

លទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងចំនួន៤ រកឃើញ៖ ខុសបរិមាណ​ ចំនួន១ទីតាំង , ខុសទាំងគុណភាព​ និងបរិមាណ​ ចំនួន១ទីតាំង , ត្រូវទាំងគុណភាព​ និងបរិមាណ​ ចំនួន២ទីតាំង និងតម្លៃលក់រាយត្រឹមត្រូវទាំង៤ទីតាំង៕

Loading...