ព័ត៌មានជាតិ

បើកចេញពីឃ្លាំងមិនទាន់ផុតរបងផង បុករះ២តង់ ខ្ទេចពេញផ្លូវ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង ដោយរថយន្តធន់ធំមួយគ្រឿង មិនដឹងថាមកពីតៃកុងស្ទើរភ្លើង រឺមកពីហ្រា្វំងនោះទេ គ្រាន់តែចេញពីឃ្លាំងមិនទាន់បានផុតពីរបងផង បុកតង់ទី១អត់អី បន្តទៅបុកតង់ទី២ អូសជាង៥ម៉ែត្រ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្បែរនឹងស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ជនរងគ្រោះទាំង២គ្រឿង (ម្ចាស់ផ្សេងគ្នា) បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ គឺរថយន្តរបស់ជនរងគ្រោះទី១ ម៉ាកឡិចស៊ីសRX300 ស្លាកលេខ ភ្នំពេញ 2C-6766 បានមកដល់ចំណុចកើតហេតុ ភ្លាមនោះស្របពេលដែលរថយន្តធនធំជាប្រភេទរយន្តដឹកទំនិញ ពណ៌ក្រហមមិនចាំស្លាកលេខ បានបើកចេញពីក្នុងឃ្លាំងស្តុកស៊ីម៉ង់ត៍ដែលនៅជាប់និងផ្លូវវេងស្រេងនោះ ក៏បានជ្រុលមកបុកផ្នែកខាងក្រោយនៃរថយន្តឡិចស៊ីស រួចហើយក៏ជ្រុលទៅបុករថយន្តស៊េរីCamary LE មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2O-9568 ពេញទំហឹង អូសទទឹងផ្លូវជាង៥ម៉ែត្រ បណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំផងដែរ។
ក្រោយពីប៉ះរួចរថយន្តដែលបង្កមិនបានឈប់នៅនឹងកន្លែងនោះទេ បែរជារយ៉ែថយក្រោយយ៉ាងលឿនចូលមកក្នុងឃ្លាំងវិញភ្លាមរួចហើយបិទទ្វារចាក់សោបិតជិត មិនឲ្យអ្នកណាឃើញឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានវាស់វែងត្រឹមតែរថយន្តរបស់ជនរងគ្រោះតែប៉ុណ្ណោះ ដោយសាររថយន្តបង្កចេញចូលឃ្លាំងបាត់ស្រមោលទៅហើយ។ បច្ចុប្បន្នភាគីខាងជនរងគ្រោះទាំង២កំពុងរង់ចាំការដោះស្រាយពីតំណាងភាគីបង្កដែលព្រមសងថ្លៃការខូចខាតទាំងអស់ទៅលើការខូចខាតសម្ភារ:ទាំងអស់របស់ជនរងគ្រោះ៕

មតិយោបល់