Post News Media ព័ត៌មានជាតិ ស្រវឹងជោកទាំង...

ស្រវឹងជោកទាំងថ្ងៃ ជិះអាសង់កូរ៉េ បុកគូទហាយឡែនឌ័រកំពុងឈប់ស្តុប ផ្អើលពេញផ្លូវ!​

ភ្នំពេញ: បុរសជាកម្មករសំណង់២នាក់ស្រវឹងស្រាយ៉ាងខ្លាំង បានជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ទៅបុករថយន្តហាយឡែនឌ័រ មួយគ្រឿង បណ្តាលឲ្យកំពិតកាងខាងក្រោយ ហើយឈ្លោះគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពេលដែលមានរថយន្តជាច្រើនគ្រឿងកំពុងតែឈប់ភ្លើងស្តុបនោះ ក៏ស្រាប់តែមានបុរសជាកម្មករសំណង់ចំនួន ២នាក់ ដែលមានសភាពស្រវឹងស្រាយ៉ាងខ្លាំង នាំគ្នាជិះម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចភ្លើងស្តុបនោះ ក៏បានទៅបុកពីក្រោយរថយន្តម៉ាក ហាយឡែនឌ័រ ព៌ណស្ករ ពាក់ស្លាកលេខ កំពង់ចាម 2A-3652 មួយគ្រឿង បណ្តាលឲ្យកំពិតកាងតែម្តង ហើយក៏បង្កជាជម្លោះឈ្លោះគ្មាធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់គេឯងផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវក៏បានចុះទៅដល់កន្លែងកើតហេតុ និងយកទាំង រថយន្ត និង ម៉ូតូបង្ក ទៅដាក់លើចិញ្ចើមផ្លូវ ឲ្យភាគីទាំង២ដោះស្រាយគ្នា អស់រយ:ពេលជាយូរ ដោយភាគីម៉ូតូ គ្មានលុយសង ទើបបបញ្ចប់ត្រឹមតែលើកដៃសំពះ និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

Loading...