ព័ត៌មានជាតិ

បំពុលឆ្កែងាប់៣ក្បាល គាស់ផ្ទះចូលលួចម៉ូតូ០១៧ ទៅបាត់ដោយសុវត្ថិភាព!

បាត់ដំបង: លោក ប៉ាន់ វាន់​នី អធិការ​ស្រុក​បាណ​ន់ ​បាន​ប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញឆ្កែចំនួន៣ក្បាល ត្រូវបានជនសង្ស័យ​ដាក់​ថ្នាំបំពុល​ រួច​គាស់​ផ្ទះ​​លួច​យក​ម៉ូតូសង់០១៧ ចំនួន​១​គ្រឿងគេចខ្លួន​បាត់ស្រមោល។

ករណីនេះកើតឡើងនៅម៉ោងប្រហែល​២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះ​រង​គ្រោះដែលត្រូវក្រុមចោរធ្វើសកម្មភាពគាស់ខាងលើនេះមាន​ឈ្មោះ បាន សំណាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ លួចយកម៉ូតូម៉ាក​ហុងដា​សេ១២៥ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៌​ខ្មៅ ​ស្លាក​លេខ បាត់ដំបង 1X-8033 គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្ត៕

មតិយោបល់