Post News Media ព័ត៌មានជាតិ ជនជាតិទំពួន២ន...

ជនជាតិទំពួន២នាក់ ឈ្លោះគ្នាទាញកាំបិតកាប់ ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍

រតនគិរី: លោកអធិការស្រុក វើនសៃ បានប្រាប់ Post News ថា មានករណីហិង្សាមួយបានកើតឡើង ដោយជនជាតិទំពួន២នាក់ បានឈ្លោះប្រកែកគ្នា កាប់នឹងកាំបិត បណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពកាចូន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិកាចូនក្រោម ឃុំកាចូន ស្រុក​វើ​នសៃ ខេត្ត​រតនគិរី។ ​

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ ​អុំ​ បាប៊ី ភេទប្រុស​ អាយុ​២៧ឆ្នាំ ជនជាតិ​ទំពួន បានកាប់ទៅលើជនរងគ្រោះឈ្មោះ តែន មួន​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ជនជាតិ​ទំពួនដូចគ្នា ចំក្បាលបណ្តាលឲ្យបែកហូរឈាមយ៉ាងខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពកាចូន។

ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​វើនសៃ ​ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...