ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដកហូតបានកាំភ្លើង១ដើម!

​តាកែវ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ
នគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ៍ ១៣ រោច ខែ មាឃ ឆ្នាំរការ នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៤និង២០នាទីរសៀល លោក វរ:សេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដឹកនាំកម្លាំងជំនាញចុះសហការជាមួយប៉ុស្ថិ៍រដ្ឋបាលឃុំតាភេម បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងស្វាយ ឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម)។ ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ប្រដាប់ជក់គ្រឿងញៀនចំនួន១ សោឡាន១ សោម៉ូតូ១ អាវុធខ្លី ម៉ាកK៥៤ មានគ្រាប់ចំនួន១គ្រាប់ រុំស្កុតសជុំវិញ បានរុំភួយអង្រឹងយកទៅរុំដើមទំពូងជាប់របងពីខាងត្បូងផ្ទះ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់