ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ស្រាលសិស្សសាលា៣នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៩៨-៩៩ ក្នុងភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ម៉ូតូបង្កម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ1H-3068 ជិះដោយឈ្មោះ ម៉ឺន ចន្រ្ទា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ផន ស្រីស្តើង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់) និងឈ្មោះ តាំង ស្រីស៊ាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស (របួសស្រាល) អ្នកទាំង៣នាក់បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ តាកែវ1L-2358 ជិះដោយឈ្មោះ លី ម៉ើ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់) បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។
ចំពោះវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃស្មោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់