ព័ត៌មានជាតិ

ស្ត្រីម្នាក់ ស្លាប់ដោយមានឈាមប្រឡាក់ពេញកាយ!

ប៉ៃលិន: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃអង្គារ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់ដោយសារជំងឺរបេងម្នាក់ នៅចំណុចខាងក្រោយផ្សារក្រោម ប្រហែល ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សពជនរងគ្រោះឈ្មោះ ប៉ាន់ សុធា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនយកមកធ្វើបុណ្យ នៅលើវត្តព្រំគីរីមរកុដ ៕

មតិយោបល់