ព័ត៌មានជាតិ

ស៊ាំយ៉ុង ពន្លះម៉ូតូសង់ របួសធ្ងន់ម្នាក់!

ប៉ៃលិន: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីវេលាម៉ោង ៦និង២៨នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកនិងម៉ូតូ ដោយជិះស្របទិសគ្នា នៅលេីផ្លូវជាតិលេខ ៥៧A ស្ថិតក្នុងភូមិអូរច្រាកេីត សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ជឹម ស្តេីង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តច្នៃម៉ាកតូរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព២-១១៧៩ ។ ចំណែកភាគីម៉ូតូឈ្មោះ សុខ រ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ ទួលល្វា ក្រុង-ខេត្តប៉ៃលិន (របួសធ្ងន់-បាក់ជើង) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BH-7683 ពណ៌ខ្មៅ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕

មតិយោបល់