ព័ត៌មានជាតិ

រូបរាងស្អាតបាត បែរជាបែកគំនិតគាស់ផ្ទះគេ!

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី ប៉ុនប៉ងគាស់ទម្លុះទម្លាយ លួច។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិបង្ហៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យមានឈ្មោះ ភ័ណ្ឌ វ៉ាន់ ភេទប្រុស ​អាយុ២៨ឆ្នាំ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ថៃ សុភាព ភេទប្រុស អាយុ២៦ឆ្នាំ

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជនសង្ស័យបានធ្វើសកម្មភាពគាស់ដំបូលផ្ទះជនរងគ្រោះបម្រុងលួចទ្រព្យសម្បត្តិ ប៉ុន្តែមិនសម្រេចដោយសារជនរងគ្រោះឃើញទាន់ ជនសង្ស័យក៏លោតចុះពីលើដំបូលគេចខ្លួនបាត់។ រហូតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង៕

មតិយោបល់