ព័ត៌មានជាតិ

រថយន្តសារ៉ែន ស្លាកលេខ ខេមរភូមិន្ទ02 2-8458 ឈប់ស្តុប ត្រូវម៉ូតូបុកពីក្រោយ ខ្ទេច!​

ភ្នំពេញ: បុរស២នាក់ បើករថយន្តសារ៉ែន ពាក់ស្លាកលេខ ខ.ម កំពុងតែឈប់ស្តុប ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ មកបុកពីក្រោយបណ្តាលឲ្យដួលបោកក្បាល តែបានមួកសុវត្ថិភាពរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១៣ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ១៧១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរស២នាក់ជាមន្ត្រីយោធា បើករថយន្តសារ៉ែន ម៉ាកម៉ាសស្តា បីធី៥០ប្រូ ពណ៌ស មានដាក់សារ៉ែនពីលើ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8458ដល់ពេលភ្លើងស្តុបក្រហមឈប់ស្តុប ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ កណ្តាល 1D-7096 បើកបរស្របទិសដៅគ្នាសង្ស័យស្រវឹង ជិះក្នុងល្បឿនលឿន ស្រាប់តែបុកគូទរថយន្តដែរកំពុងតែឈប់ស្តុបបណ្តាលឲ្យបោកក្បាលតែសំណាងល្អបានមួកសុវត្ថិភាពរងរបួសស្រាល រីឯរថយន្តបែកស្តុបខាងក្រោយផ្នែកខាងឆ្វេងរថយន្ត ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

https://youtu.be/2cuGJ_iNIsY

មតិយោបល់