Post News Media ព័ត៌មានជាតិ បាញ់១គ្រាប់ទៅ...

បាញ់១គ្រាប់ទៅលើរថយន្តតាក់ស៊ីក្រហម ក្របួចបានជនសង្ស័យ៣នាក់ និងរថយន្ត១គ្រឿង

ភ្នំពេញ: បុរស៣នាក់ជិះក្នុងរថយន្តតាក់ស៊ីក្រហម ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងនៃក្រសួងមហាផ្ទៃ សង្ស័យក៏ជិះរថយន្តនិងម៉ូតូប្រដេញឲ្យរថយន្តតាក់ស៊ីនោះឈប់តែមិនព្រមឈប់ក៏ព្យាយាមបើករត់គេច ទើបសមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់ ក្របួចបានជនសង្ស័យចំនួន៣នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរស៣នាក់ជិះរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងរបស់ក្រុមហ៊ុនតាក់ស៊ីក្រហម ហើយសមត្ថកិច្ចនាយកដ្ឋានប្រឆាំងគ្រឿងញៀន សង្ស័យបានតាមប្រកិតគ្នាមានរថយន្តសមត្ថកិច្ចផងនិងម៉ូតូផងតាមឲ្យរថយន្តនោះឲ្យឈប់ តែមិនឈប់ក៏បន្ថែមល្បឿនរឹតតែលឿន ទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន១គ្រាប់ចំខាងក្រោយរថយន្តហើយបើករថយន្តកៀរថយន្តតាក់ស៊ីនោះឲ្យចូលកៀន ក្របួចបានជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនមួយចំនួន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមទាំងរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការស្រាវជ្រាវបន្តនិងធ្វើការទៅតាមនិតិធីច្បាប់ ៕

Loading...