Post News Media ព័ត៌មានជាតិ បុគ្គលិកធានាគ...

បុគ្គលិកធានាគា LOCL ជិះម៉ូតូបុករថយន្ត១គ្រឿង ដែលក្រឡាប់នៅលើទ្រូងផ្លូង ស្លាប់ភ្លាមៗនៅនឹងកន្លែង

ស្វាយរៀង: គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកនឹងរថយន្តមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលវេលាម៉ោង១១ និង២៥ នាទីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ2២០១៨ ត្រង់ចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៤ និង១៣៥ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ស៊េរី​ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1I-0388 បើកបរ​ដោយឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកធានាគា LOCL រស់នៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បានជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច មកដល់កន្លែងចំណុចកើតហេតុ បានបុករថយន្តដែលក្រឡាប់នៅលើទ្រូងផ្លូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ គឺយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

Loading...