Post News Media ព័ត៌មានជាតិ គេចទៅណាក៏មិនរ...

គេចទៅណាក៏មិនរួចដែរ! ចុងក្រោយជាប់ខ្នោះ

ក្រចេះ: កម្លាំងនគរបាលក្រុងក្រចេះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៣ និង៣៥ នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុច មុខទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ជនសង្ស័យឈ្មោះ អ៊ាង វណ្ណះ ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ (ធ្លាប់ជាប់ពន្ធនាគារ)។

វត្ថុតាងដកហូតបាន រួមមាន៖
-ម្សៅក្រាមពណ៌ស ចំនួន ៩កព្ចាប់ (ធំ២, មធ្យម១, តូច៦)
-កូនស្លាបព្រាដែកតូច សម្រាប់ចូករំលែកគ្រឿងញៀនចំនួន១
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-កន្រ្តៃដែក ចំនួន១
-ទុយោ ចំនួន​៤
-ក្រដាសអាលុយមីញ៉ូម ចំនួន១សន្លឹក
-ដែកកេះ ចំនួន២
-ស្នាប់ដៃចំនួន១
-ទូរស័ព្ទដៃចំនួន ២គ្រឿង និងម៉ូតូឌ្រីម C125 មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកវត្ថុតាងយកមក រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

Loading...