ព័ត៌មានជាតិ

ខ្លាំងអី! ក្រុមក្មេងទំនើង៣នាក់ជិះម៉ូតូប្រើស៊ីម៉ាំងបំពងសម្លេងខ្លាំង និងបង្កភាពអនាធិបតេយ្យ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ក្រចេះ: កាលពីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើង៣នាក់ ដែលបង្កភាពអនាធិបតេយ្យនៅក្រុងក្រចេះ ប្រដាប់ដោយដំបង និងបានជិះម៉ូតូប្រើស៊ីម៉ាំងបំពងសម្លេងខ្លាំង។

ក្មេងទំនើងទាំង៣នាក់ ទី១មានឈ្មោះ យ៉េប ស្លេះម៉ាន អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ យ៉ា សុទី អាយុ១៥ឆ្នាំ ,និងទី៣-ឈ្មោះ មីន រំលី អាយុ១៧ឆ្នាំ ពួកគេទាំង៣នាក់ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីធ្វើការណែនាំអប់រំ និងតម្រូវឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញផងដែរ៕

មតិយោបល់