ព័ត៌មានជាតិ

បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT

ការវិនិយោគទៅលើការសិក្សា​ ប្រៀបបីដូចការវិយោគជាមួយអាជីពការងាររបស់ខ្លួនរហូតមួយជីវិត មិនថាអ្នកសិក្សាទៅលើជំនាញ ឬបច្ចេកទេសអ្វីក៍ដោយ រមែងតែងផ្ដល់មកវិញ នូវចំណេះដឹងជាការតបស្នង សម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុននានា។ នាពេលបច្ចុប្បន្ន យើងឃើញមានក្រុមហ៊ុនពាណិជ្ជកម្ម​ជាច្រើន​ បានមកបណ្ដាក់ទុនរកស៊ីជាបន្ដបន្ទាប់ ក្នុងនោះក៏មានក្រុមហ៊ុនសវនកម្មផងដែរ នេះជាមូលហេតុមួយទាមទារនូវធនធានមនុស្សជាច្រើនទៅលើចំណេះជំនាញផ្នែកនេះ។ នៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថាន CamEd Business School ក៏រួមបញ្ចូលមុខជំនាញនេះ ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ។ ដោយមុខវិជ្ជានេះ គឺសិក្សាអំពីមូលដ្ឋានគ្រឹះនៃសវនកម្ម ដោយបានផ្ដោតអំពីគោលបំណងនៃសវនកម្ម កាតព្វកិច្ចរបស់សវនករ និងដំណើរការនៃសវកម្មរបាយការណ៍ហិរញ្ញវត្ថុ ការចាប់ផ្ដើមផែនការសវនកម្ម និងការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។ និស្សិតនឹងទទួលបាននូវចំណេះជំនាញនៃការសាកល្បងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ផែនការសវនកម្ម និងការវាយតម្លៃហានិភ័យ រួមបញ្ចូលទាំងនីតិវិធីសវនកម្ម ការរៀបចំឯកសារ និងរបាយការណ៍។

ក្រៅពីចំណេះដឹងទាក់ទងទៅនឹងប្រព័ន្ធសវនកម្ម ក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រនេះ ក៏រួមបញ្ចូលទៅលើមុខវិជ្ជាបច្ចេសទេសការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេសមុខវិជ្ជាសំខាន់ៗទាក់ទងនឹងពាណិជ្ជកម្ម​ដូចជា ការសិក្សាពីភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងផ្នែកគណនេយ្យ វិទ្យាសាស្ត្រ កំព្យូទ័រ ការសិក្សាទីផ្សារ ម៉ាក្រូនិងមីក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មកម្ពុជា គោលការណ៍ពន្ធដារកម្ពុជា និងបរិយាកាសអាជីវកម្មអន្តរជាតិជាដើម។ល។ ទាំងនេះបានផ្ដល់នូវជម្រើសជាច្រើនសម្រាប់អ្នកចង់ធ្វើការនៅក្រុមហ៊ុនសនវកម្ម ធនាគារ ក្រុមហ៊ុនឯកជន ឬ​អ្នកដែលចង់បង្កើតជាអាជីវកម្មផ្ទាល់ខ្លួន។

វិទ្យាស្ថាន CamEd Business School បានផ្ដល់សេវាកម្មស្វែងរកការងារជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) តាមរយ:ការបញ្ចូននិស្សិតដែលមានចំណេះ និងជំនាញច្បាស់លាស់ទៅតាមក្រុមហ៊ុនធំៗ ទាំងអន្តរជាតិ និងក្នុងស្រុក។ និស្សិត CamEd ត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ពីសំណាក់និយោជក ដោយសារជំនាញឯកទេសគណនេយ្យបែបស្ដង់ដារអន្តរជាតិ និងការប្រកាន់ភ្ជាប់នូវវិន័យ ក៏ដូចជាកម្រិតភាសាអង់គ្លេសជាទីកត់សម្គាល់។ ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាសា្ថន CamEd Business School និស្សិតនឹងទទួលបានវិញ្ញាបនបត្រមួយចំនួនទៀតផងដែរ ដែលទទួលស្គាល់ជាលក្ខណ:អន្តរជាតិពីសមាគម ACCA។ លោកអ្នកនឹងក្លាយជាអ្នកបច្ចេកទេសជំនាញគណនេយ្យ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យគួបផ្សំនឹងបទពិសោធន៍ការងារ​ ដែលតម្រូវដោយសមាគម ACCA។

លោកអ្នកអាចដាក់ពាក្យសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បូករួមទាំងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅវិទ្យាសា្ថន CamEd Business School បានតាមរយ:គេហទំព័រ www.cam-ed.com។ សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរពត៌មានទីតាំងផ្ទាល់នៅអគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយ:អ៊ីម៉ែល reception@cam-ed.com និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ៕

មតិយោបល់