ព័ត៌មានជាតិ

ស៊យធំ កំពុងឱនគាស់ឃ្លាំងគេ ប៉ូលិសមកក្របួចជាប់!

ភ្នំពេញ: បុរសជាជនសង្ស័យ ជាចោរគាស់ឃ្លាំងម្នាក់ ត្រូវបានកម្លាំងងនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួន ខណ:ពេលដែល រូបគេកំពុងតែធ្វើសកម្មភាពគាស់ឃ្លាំងមួយកន្លែង ហើយម្ចាស់មកទាន់ និងចាប់ក្របួចជាប់យកមក ប្រគល់ឲ្យនោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅឃ្លាំងលេខ ១៨៦ ផ្លូវលេខ ២១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ សួន ឆវី អាយុ ២៦ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។មុនពេលកើតហេតុ បុរសជាជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពគាស់ឃ្លាំងមួយកន្លែង ខាងលើ ដើម្បីលួចយកសម្ភារ:នៅខាងក្នុង ពេលនោះម្ចាស់មកទាន់ និង ចាប់យកមកធ្វើការប្រគល់ឲ្យកម្លាំងមាន សមត្ថកិច្ចដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង។

ក្រោយពេលកើតហេតុ ក្រោយពីទទួលបានបុរសជាជនសង្ស័យជាចោរគាស់ឃ្លាំងម្នាក់ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ ទឹកក៏បានធ្វើការសាកសួរ និង កំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាម និតិវិធីនៃច្បាប់ជាបន្តទៅទៀត។

មតិយោបល់