ព័ត៌មានជាតិ

មិនគួរសោះ! ស្រវឹងស្រា បែរជារត់ទៅចងកសម្លាប់ខ្លួន!

សៀមរាប: មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរលំរុនថ្មី​ ឃុំស្រែណូយ ស្រុកវ៉ារុន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈៀន ឈិម ភេទប្រុស អាយុ៣៨ឆ្នាំ ។ចំណែក មូលហេតុគឺបណ្តាលមកពីស្រវឹងស្រា។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់