ព័ត៌មានជាតិ

ឧស្សាហ៍ដើរវង្វេងផ្ទះ ចុងក្រោយបែរជាប្រទះឃើញស្លាប់នៅដើមអម្ពិល!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ Post Newsថា មានករណីបុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចខាងលិចភូមិប្រសាទ ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះឈឹម ទីង (សួស) ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវបានឈ្មោះ ម៉ា ថាវ ភេទស្រី អាយុ៧៦ឆ្នាំ បានដឹកគោរបស់ខ្លួនមកចងឲ្យស៊ីស្មៅ នៅចំណុចកើតហេតុ ខាងលិចភូមិប្រសាទ ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំមហាសាំង ស្រុកភ្នំស្រួច ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានចង.ក នឹងក្រមា ពណ៌ក្រហមលាយខ្មៅ កម្ពស់ពីដី១.៥០ម៉ែត្រជាប់ដើមអម្ពិល ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

គួរបញ្ជាក់ថា ជនរងគ្រោះជាមនុស្សផឹកស្រាជាប្រចាំ ហើយមានការដើរវង្វេងផ្ទ:របស់ខ្លួនជាច្រើនលើកមកហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកស្រាវជ្រាវពិនិត្យលើសាកសពខាងលើ ឃើញថា សាកសពជនរងគ្រោះ ពិតជាធ្វើអត្តឃាតចង .កខ្លួនឯងប្រាកដមែន និងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់