ព័ត៌មានជាតិ

ចាប់ខ្លួន ជនជាប់ចោទជាមុខសញ្ញាគាស់ដំបូលតូបលក់ទូរសព្ទ លួចបានជាង៣០០០ដុល្លារ តាមដីកាបង្គាប់តុលាការ!

កណ្ដាល: ជនជាប់ចោទ​ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពាក់ពន្ធ័ករណីលួច​ឡើង​គាស់​ដំបូល​តូប​លក់​ទូរសព្ទ​មួយ​កន្លែង ​លួច​យក​បាន​ទូរសព្ទ​ជា​ច្រើន​គ្រឿង សរុបជាង​​៣​ពាន់​ដុល្លារ ។

ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង​៥​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ ខែកុម្ភ: ឆ្នាំ​២០១៨ ​ក្នុងភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនជាប់ចោទខាងលើមានឈ្មោះ ឈៀង មាំ​ង អាយុ​៣៤​ឆ្នាំ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ​តាម​ដីកាបង្គាប់​លេខ​០២១ ដ​.​ក​.​ច​.​ខ​.​ចុះ​ថ្ងៃ​ទី​៤ ខែកុម្ភ: ឆ្នាំ​២០១៨ របស់ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ពាក់ពន្ធ័ករណីគាស់ដំបូលតូចលក់ទូរសព្ទ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧​ ដោយលួចបានទូរសព្ទជាច្រើនគ្រឿង ក្នុង​នោះ​មាន​ម៉ាក ​គិត​ជា​ទឹកប្រាក់​ជាង​៣​ពាន់​ដុល្លារឯណោះ ៕

មតិយោបល់