ប៉ៃលិន: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីវេលាម៉ោង១២និង១៤នាទី ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចក្រោយសៃឡូលោក មុំ ម៉ៅ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះ ឈ្មោះ ផែន ទីន ហៅភ័ក្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅស្រុកកម្រៀង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅធ្វើជាកម្មករដកដំឡូង នៅចំណុចកន្លែងកើតហេតុខាងលើ ។
ហេតុការណ៍ នេះបណ្តាលមកពីស្រវឹងស្រា រួចចុះទៅងូតទឹកក្នុងស្រះបណ្តាលឲ្យលង់ទឹកស្លាប់ បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់