Post News Media ព័ត៌មានជាតិ ចេញពីរាំធុងបា...

ចេញពីរាំធុងបាស់ ជូននាងទៅផ្ទះ បែរជាបង្ហួសទៅកន្លែងស្ងាត់ចាប់រំលោភ..

កំពង់ចាម: លោកអធិការរងស្រុកចំការលើ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភស្ត្រីម្នាក់មិនបានសម្រេច ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិប្រើសមាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនសង្ស័យមានអាយុ២០ឆ្នាំ ចំណែកជនរងគ្រោះមានអាយុ១៨ឆ្នាំ។

ខណ:ដែលមានកម្មវិធីបុណ្យសព និងមានរាំធុងបាស់ លុះដល់វេលាយប់ ហើយជនរងគ្រោះបានឲ្យជនសង្ស័យជូនទៅផ្ទះ ស្រាប់តែបង្ហួសដល់កន្លែងស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភ តែជនរងគ្រោះបានរើបម្រាស់រួច ស្រែកផ្អើលឆោឡោតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...