ព័ត៌មានជាតិ

ហ៊ានម៉្លេះ! ឆក់ខ្សែកអ្នកលក់មាសនៅក្នុងផ្សារក្រចេះ ខ្នោះបានសម្រេច

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនពីបទអំពើលួច(ឆក់ខ្សែក) បន្ទាប់ពីស្រ្តីដៃដល់រូបនេះបានធ្វើសកម្មភាពឆក់ខ្សែកមាសចំនួន២ខ្សែពីតូបលក់មាសមួយកន្លែងនៅផ្សារសាមគ្គីក្រុងក្រចេះ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ តែមិនបានសម្រេចត្រូវចាប់ខ្លួនបានភ្លាមៗ។

ស្រ្តីដៃដល់ក្នុងអំពើលួចនេះឈ្មោះ នួន ស្រីលីន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ បើតាមនគរបាលក្រុងក្រចេះបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ស្រ្តីដៃដល់បានមកធ្វើជាទិញខ្សែក នៅតូបលក់មាសនិងបានឲ្យម្ចាស់តូប យកខ្សែកមាស២ខ្សេមកមើល ហើយក៏ឆ្លៀតឱកាសឆក់យកខ្សែកមាស២ខ្សែនោះរត់គេច តែក៏ត្រូវបានស្ទាក់ចាប់បានមកវិញភ្លាមៗ៕

មតិយោបល់