ព័ត៌មានជាតិ

កម្មករសំណង់២នាក់ ផឹកស៊ីទាស់ពាក្យសម្តី ទាញដាវកាប់របួសម្នាក់ នៅចំណុចក្រុមហ៊ុនជីបម៉ុង

​ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដាវកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសរយ:ក្បាលដេរ២៧ថ្នេរ។

កើតហេតុនៅថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចក្រុមហ៊ុនជីបម៉ុង ក្រុមទី ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បង្កដោយជនសង្ស័យឈ្មោះ លៀប ទ្បុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្រុម ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ដួង ចាន់ទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅ ក្រុម ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ ២ ( រងរបួសរយ:ក្បាលដេរ២៧ថ្នេរ)។

មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះជំទាស់ពាក្យសម្តីគ្នាក៏ឈានដល់ការប្រើហិង្សាបណ្តាលឲ្យជនសង្ស័យយកប្រើដាវសាំម៉ូរ៉ៃកាប់ជនរងគ្រោះរយ:ក្បាលដេរ២៧ថ្នេរតែម្តង ភ្លាមៗនោះកម្លាំងខណ្ឌនិងប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុឈានដល់ឃាត់ខ្លួនសង្ស័យយកមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់