ព័ត៌មានជាតិ

រថយន្តហ្វត ស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2U-0636 បុកម៉ូតូកៀបជាប់ក្រោមរថយន្ត!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហ្វត មួយគ្រឿងបម្រុងនឹងបត់ ស្រាប់តែមានម៉ូតូមួយជិះគ្នា៣នាក់មកវ៉ារថយន្ត ក៏ត្រូវបានរថយន្តបុកអូសម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យបុរស៣នាក់រងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តម៉ាកហ្វត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-0636 ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាកZoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GL-4444 ជិះស្របទិសដៅជាមួយម៉ូតូ ក៏ចង់វ៉ារថយន្ត ស្រាប់តែរថយន្តបត់ក៏បុកម៉ូតូគៀបចូលក្រោមរថយន្តបណ្តាលឲ្យបុរស៣នាក់ដួលរងរបួសស្រាល ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តក៏ហៅអ៉ីសើរ៉េនមក និងហៅឲ្យជំនាញមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់