ព័ត៌មានជាតិ

ខ្ទេចស្តាយមិនស្ទើរ! ស៊េរីទំនើប៣គ្រឿង បុកបន្តកន្ទុយគ្នា ខណៈកំពុងឈប់ស្តុប!

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡិចស៊ីស៤៧០មួយគ្រឿង បុករុញ រថយន្តកូរ៉ូឡា ទៅបុករថយន្តកាមរីបាឡែននៅខាងមុខ១ទៀត បណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរី ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-6156 បើកបរដោយបុរសម្នាក់ កំពុងតែឈប់ស្តុប ស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9939 បើកបរដោយនារីម្នាក់កំពុងតែឈប់ស្តុបដូចគ្នា ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-2928 បើកបរដោយបុរសម្នាក់ ក៏មកបុកពីក្រោយរថយន្តកូរ៉ូឡា ហើយរថយន្តកូរ៉ូឡាក៏ទៅបុកតជាមួយរថយន្តកាមរីបាឡែន បណ្តាលឲ្យរងការខូចខាតរថយន្តកូរ៉ូឡានិងរថយន្តឡិចស៊ីសយ៉ាងដំណំ។ ចំណែករថយន្តបាឡែនរងការខូចខាតបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តឡិចស៊ីសមិនចង់វែងឆ្ងាយ ក៏ព្រមសងសំណងទៅខាងរថយន្តកូរ៉ូឡាចំនួន១០០០ដុល្លារ និងសងទៅខាងភាគីរថយន្តកាមរីបាឡែនចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

//youtu.be/qbaVgcdLXxM

មតិយោបល់