ព័ត៌មានជាតិ

ជួសជុលរថយន្តមិនដាក់សញ្ញាសម្គាល់ ត្រូវម៉ូតូ២គ្រឿងបុកស្លាប់និងរបួសជាច្រើននាក់

​រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកចូលចម្ការពូលីម ស្តិតនៅភូមិប៉ាន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង បើកស្របទិសគ្នា។

អ្នកបើកបរម៉ូតូឈ្មោះ តូច ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ១ សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបកម្មករ(របួសបែកក្បាល) , អ្នករួមដំណើរម៉ូតូ ឈ្មោះ ចាន់ តារាសៀងហៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ (របួសបាក់ជើងស្តាំ) , អ្នករួមដំណើរម៉ូតូឈ្មោះ ប្រុសកា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាណាង ឃុំទីងចាក់ ស្រុកបែវ ខេត្តរតនគិរី មុខរបកម្មករ (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូម៉ាកសីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ

ម្ចាស់រថយន្តឈ្មោះ សុខ ខៀង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែហុយ ឃុំស្រែហុយ ខេត្តមណ្ឌលគិរី មុខរបរកសិករ (របួសបាក់ជើងស្តាំ) បច្ចុប្បន្នអ្នករងរបួសបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ រីឯស្លាប់ចាំបងប្អូនទទួលយកទៅធ្វើបុណ្យ។

មូលហេតុ៖ បណ្តាលមកពីអ្នកម្ចាស់រថយន្តខ្វះការប្រុងប្រយត្ន័ រថយន្តខូចមិនបានដាក់សញ្ញាសម្គាល់ឬរនាំងសុវត្ថិភាពស្របពេលម៉ូតូជិះគ្នា៣នាក់យ៉ាងលឿន គ្មានភ្លើងក៏ជ្រុលទៅបុកគូថរថយន្តតែម្តងទៅ។

ចំណែកម៉ូតូនិងរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់