Post News Media ព័ត៌មានជាតិ ដល់ក! ស្រវឹង ...

ដល់ក! ស្រវឹង វង្វេងឡានមិនដឹងទុកនៅទីណា បានមកប្តឹងសមត្ថកិច្ចថាបាត់!

កំពង់ចាម: យោងតាមអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា ៖ សូមរំលឹកថាកាលនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៤និង៤៥នាទីល្ងាច ប៉ុស្ដិ៍រដ្ឋបាលកំពង់ចាមបានទទួលពាក្យបណ្ដឹង១ច្បាប់ពីឈ្មោះ ហ៊ាង គីមឡុង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុកថា បានបាត់រថយន្តរបស់ខ្លួន១គ្រឿងម៉ាកកាមរីហើម ពណ៌បៃតងចាស់ ពាក់ស្លាកលេខកំពង់ចាម 2A-0332 ដែលខ្លួនបានយកទៅទុកនៅកែងផ្សារធំខាងលិចក្នុងភូមិទី១២។

ពេលទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលក្រុង ចុះទៅស្រាវជ្រាវរកនៅកន្លែងដែលខ្លួនថា បានទុកចំណុចខាងលើតែមិនឃើញ សមត្ថកិច្ចមានការសង្ស័យថា (វង្វេងទីតាំង) ព្រោះតែជននោះស្រវឹងពេក ក៏ធ្វើការស្រាវជ្រាវរកតាមមណ្ឌលកម្សាន្ត ហ៊ាងម៉ាស្សា រហូតដល់ម៉ោង ៥និង៣៥នាទីថ្ងៃដដែល ក៏ប្រទះឃើញរថយន្ត ដែលមានភិនភាគខាងលើនោះ ទុកចតចោល ត្រង់ចំណុចមុខហាងម៉ាស្សាអាស៊ានក្នុងភូមិទី១១ សង្កាត់កំពង់ចាម ។

ករណីខាងលើនេះ គឺបណ្ដាលមកពីម្ចាស់រថយន្តមានសភាពស្រវឹងវង្វេងវង្វាន់ បានមកប្ដឹងបំភន្ត័សភាពពិត សមត្ថកិច្ចបាននាំម្ចាស់រថយន្ត និងរថយន្តយកទៅសាកសួរ នៅអធិការដ្ឋានក្រុងកំពង់ចាម ក្រោយការធ្វើតេស្តជាតិអាកុល បញ្ជាក់ថា ០.៨៥ (ស្រវឹងខ្លាំង) ។

ក្រោយការស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតដល់ថ្ងៃទី ១៣ ខែឆ្នាំដដែរ បានបញ្ជាក់ថា ម្ចាស់ និងរថយន្តខាងលើ មិនមានបំណង មិនធ្លាប់ជាប់ពាក់ពាន់ក្នុងរឿងបំភន្ត័ក្លែងបន្លំ កន្លងមកនោះទេ និងមានការស្នើរសុំពីសំណាក់សាច់ញាតិឲ្យសមត្ថកិច្ចយើង អប់រំណែនាំ ធ្វើកិច្ចសន្យា មិនឲ្យប្រប្រឹត្តិអំពើបែបនេះទៀត និងសុំយកទៅអប់រំបន្ថែមនៅលំនៅដ្ឋាន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំម្ចាស់រថយន្ត និងប្រគល់រថយន្តខាងលើឲ្យវិញ នៅរសៀលថ្ងៃទី១៣ ខែឆ្នាំដដែល៕

Loading...