ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន!ពុលស្រាថ្នាំក្លែមសាច់ឆ្កែ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ និងឃាត់ខ្លួនអ្នកលក់ផងដែរ!

កំពត: មានករណីពុលស្រាថ្នាំក្លែមសាច់ឆ្កែ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ផងដែរ។

ហេយុការណ៍នេះកើតឡើងនៅម៉ោង៥និង២០នាទី ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់គ្រែង ​​​ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះទី១ឈ្មោះ ស៊ឹម វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរប្រទេសវៀតណាម និងទី២ឈ្មោះ ហ៊ួត​ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត​ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវៀតណាម និងបានឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ផងដែរ ដើម្បីយកទៅសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់