Post News Media ព័ត៌មានជាតិ ជួយShareផង មិ...

ជួយShareផង មិនដឹងបងប្អូនអ្នកណាទេ! លោតពីលើស្ពានព្រែកព្នៅ សម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ!

ភ្នំពេញ: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ លោតពីលើស្ពានព្រែកព្នៅ ស្លាប់ភ្លាមៗដោយពុំដឹងមានវិបត្តិអ្វី បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងលិច ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសដែលលោកពីលើស្ពានខាងលើនោះមានវ័យប្រហែលជាង៤០ឆ្នាំ ស្លៀកក្រម៉ា ពាក់អាវយឺតបង្កង់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុមានក្មេង៣ទៅ៤នាក់កំពុងអង្គុយលេងនៅក្រោមស្ពានកើតហេតុខណ:កំពុងអង្គុយលេងសុខៗស្រាប់តែឮសម្លេងក្ឌុក ក្រឡេកមើលទៅស្រាប់តែឃើញបុរសខាងលើដេកប្រកាច់មួយសន្ទុះក្រោយមកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរត់មកចោមរោមមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចមូលរដ្ឋានចុះមកដល់កន្លែងកើតហេតុបានរាយការណ៍និងទាក់ទងឲ្យសមត្ថកិច្ចជំនាញចុះមកពិនិត្យកន្លែងកើតហេតុបន្ទាប់ពីសមត្ថកិច្ចជំនាញចុះពិនិត្យរួចរាល់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍មង្គលហៅព្រែកព្នៅរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...