ព័ត៌មានជាតិ

បុកម៉ូតូជាប់ខាងក្រោមរថយន្ត អូសប្រហែល៣០ម៉ែត្រ របួសធ្ងន់ក្មេង២នាក់!

ភ្នំពេញ: រថយន្តម៉ាកតាកូម៉ាមួយគ្រឿង បើកជ្រុលទៅបុកម៉ូតូម៉ាកគប់អូសម៉ូតូប្រមាណ៣០ម៉ែត្រ បណ្តាលឲ្យក្មេងប្រុសស្រី២នាក់ ជិះម៉ូតូរងរបួសធ្ងន់រថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមផ្លូវបេតុងបែកជាបួន ក្នុងភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កខាងលើម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A 7582 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

ចំណែកម៉ូតូរងគ្រោះម៉ាកគប់កៀបក្រោមរថយន្តបាំងកង់រថយន្តមិនអាចមើលស្លាកលេខឃើញច្បាស់នោះទេជិះដោយប្រុសស្រី២នាក់ ទី១ឈ្មោះ ស្រីណា អាយុ១១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ រីឯក្មេងប្រុសជាអ្នកឌុបមិនត្រូវបានស្គាល់ឈ្មោះនោះរងរបួសធ្ងន់ទាំង២នាក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងប្រុសស្រី២នាក់ជិះម៉ូតូខាងលើឌុបគ្នាតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិចខណ:មកដល់ផ្លូវបែកជាបួនស្រាប់តែមានរថយន្តបង្កបើកដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងបានជ្រុលទៅបុកម៉ូតូពីខាងស្តាំពេញទំហឹងរបួសធ្ងន់ក្មេងប្រុសស្រី២នាក់អូសម៉ូតូប្រមាណ៣០ម៉ែត្រទើបរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុក្មេងរងគ្រោះទាំង២ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៅពេលក្រោយ៕

//youtu.be/l2ZVC0gpvLE

មតិយោបល់