Post News Media ព័ត៌មានជាតិ ដោយសារតែ ជំងឺ...

ដោយសារតែ ជំងឺមហារីកដុះសាច់ពោះ ស្ត្រីម្នាក់សុខចិត្តបញ្ចប់ជីវិត!

បាត់ដំបង: មានករណីស្ត្រីម្នាក់ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ ហែម សៀម ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ ។

ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមានជម្ងឺប្រចាំកាយ (មហារីកដុះសាច់ពោះ) ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...