Post News Media ព័ត៌មានជាតិ ស្លាប់២នាក់ ក...

ស្លាប់២នាក់ ក្នុងករណីផ្សេងគ្នានៅខេត្តកោះកុង!

កោះកុង: យោងតាមផេក អធិការដ្ឋាននរបាលស្រុកស្រែអំបិល បានឲ្យដឹងថា មានករណីមនុស្សស្លាប់​២ករណីផ្សេងគ្នា គឺ

ទី១. នៅ​វេលា​ម៉ោង១១និង៣០នាទី កម្លាំងផ្មែកជំនាញ​ និងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយជំនាញពេទ្យបង្អែកស្រុកបានធ្វើការ
ពិនិត្យសាកសព ឈ្មោះសៅ គួងជួរ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរជាមួយក្រុមគ្រួសារទៅកាន់ប្រទេសចិនវិញ លុះធ្វើដំណើរមកដល់ស្ថានីយ៍ប្រេងឥន្្ធន:សូគីមិច ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ​ ជនរងគ្រោះបានស្លាប់​ ហើយរថយន្តឈ្នួលបានដឹកមកកាន់មន្ទីរពេទ្យ​បង្អែក​ស្រុក​។

តាមការឆ្លើយបំភ្លឺពីកូនបានបញ្ជាក់ថា ម្តាយរបស់ខ្លួនមានជំងឺសួត ប្រចាំកាយ ហើយត្រឡប់ទៅព្យាបាលវិញប៉ុន្តែគាត់បានស្លាប់តែម្តង។ ក្រោយពីពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងយ៉ាងពិតប្រាដ ផ្នែក​ជំនាញបានធ្វើលិខិតប្រគល់សាកសពជូនកូនស្រី ឈ្មោះ​ He gu tain​ ភេទស្រី អាយុ​ ២៤ឆ្នាំ ដើម្បីដឹកយកទៅកាន់រាជធានីភ្នំពេញ។

ទី២.នៅវេលាម៉ោង១១ ផ្នែកបានសហការជាមួយគ្រូពេទ្យ បង្អែកស្រុកស្រែអំបិល បានចុះពិនិត្យសាកសពអណ្ដែតទឹក នៅចំណុចក្រោមវត្តអង្គរភ្នំខ្លុង ក្នុងភូមិស្រែអំបិល ឃំុស្រែអំបិល ស្រុកស្រែអំបិល។ ក្នុងការពិនិត្យទៅលេីសាកសព ពំុមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សពជនរងគ្រោះជាមនុស្សប្រុស​ អាយុ​២០ឆ្នាំក្រាស់ សក់ស្លូត​ ពាក់អាវយឺត ពណ៌ក្រហមដៃវែង កម្ពស់ប្រហែល ១,៦៥ម៉ែត្រ ,ខោលីអូ ពណ៌ខ្មៅ
ពំុស្គាល់អត្តសញ្ញាណឡើយ ផ្នែកជំនាញបានយកទៅ តម្កល់ទុកនៅវត្តសាលាម្នាង ស្ថិតក្នុងភូមិសាលាម្នាង ឃំុបឹងព្រាវ រង់ចាំរកសាច់ញាតិ​មកទទួល៕

Loading...