ព័ត៌មានជាតិ

បុគ្គលិក​កាស៊ីណូ ជិះម៉ូតូបុកអ្នកថ្មើរជើងរបួសធ្ងន់ស្រាល៤នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់និងស្រាល​។

ករណីនេះកើតឡើងនៅម៉ោងជិត៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចផ្លូវ​ជាតិ​លេខ​៤​ ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

ដំបូងឡើយគេឃើញម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ​កំពត ​1B-1870 បើកបរ​ដោយ​ឈ្មោះ​ ឈូក​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​ ១៩ឆ្នាំ​ ជាបុគ្គលិក​កាស៊ីណូ​ ពី​ខេត្ត​ព្រះសីហនុឆ្ពោះ​ទៅ​ភ្នំពេញ​ ដល់ចំណុចកើតហេតុ ក៏បុកអ្នកថ្មើរជើង៣នាក់ ទី១ឈ្មោះ ស៊ុន​ វណ្ណា​ ភេទ​ស្រី​ អាយុ​២១ឆ្នាំ​ , ទី២ឈ្មោះ​ សារឿន​ ធីវ៉ាវិន​ អាយុ​១១ខែ​​ និងទី៣ឈ្មោះ​ លុញ​ ស្រី​ទូច​ ភេទ​ស្រី​ អាយុ​២៨ឆ្នាំ​ បណ្តាលឲ្យមានម្នាក់រងបួសធ្ងន់ ក្រៅពីនោះរបួសស្រាល៕

មតិយោបល់