ព័ត៌មានជាតិ

ពុទ្ធោ! នៅក្មេងសោះ បែរជាចងកសម្លាប់ខ្លួនដោយសារជំងឺប្រចាំកាយ

បាត់ដំបង: មានករណីបុរសម្នាក់ មានជំងឺប្រចាំកាយ បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ គឿន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិពោធិ៍ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

មូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមានជំងឺប្រចាំកាយ ហើយបច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់