ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យកូនស្លាប់ ម្តាយរបួសធ្ងន់ នៅស្រុកមណ្ឌលសីមា

​កោះកុង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើស្ពានដែកផ្លូវប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនរងគ្រោះមានឈ្មោះ ផា អូន ភេទស្រី អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់)និងកូនប្រុសអាយុ៣ឆ្នាំ ស្លាប់នៅនឹងកន្លែង៕

មតិយោបល់