Post News Media ព័ត៌មានជាតិ អគ្គិភ័យលេបត្...

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុង នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ។

ផ្ទះសងអំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ៨គុណ៩ម៉ែត្រ ឆេះទាំងស្រុង
ខូចខាតទ្រព្យសម្បត្តិមានលុយបាត ចំនួន១០ម៉ឺនបាត, គោយន្ដកន្រ្តៃ១គ្រឿង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ។
ម្ចាស់ផ្ទះមានឈ្មោះ ផែន សំអោន អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ និងប្រពន្ធឈ្មោះ ស្វាង សុលៀង អាយុ៤៩ឆ្នាំ ធ្វើស្រែ។

មូលហេតុបឋមសង្ស័យ ការទុស្សេគុបភ្លើង ខណ:ដែលជនរងគ្រោះមិនបាននៅផ្ទះ។
ក្នុងហេតុការណ៍នេះស្នងការដ្ឋានបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត៕

Loading...