Post News Media ព័ត៌មានជាតិ ដុតធូបសែនចូលឆ...

ដុតធូបសែនចូលឆ្នាំចិន! ធ្លាក់កម្ទេចធូបលើពូកឆាបឆេះរនាបផ្ទះ ផ្អើលសមត្ថកិច្ចទាំងល្ងាច..

​កំពង់ចាម: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ក្រោយពីទទួលបានព័ត៌មានថាមានអគ្គិភ័យកើតឡើង ភ្លាមលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាឲ្យរថយន្តអគ្គិភ័យចំនួន២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ សហការជាមួយកម្លាំងអធិការក្រុងកំពង់ចាម និងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានចេញប្រតិបត្តិការពន្លត់ ដែលមានម្ចាស់ផ្ទះឈ្មោះ ហេង ឥទ្ធិរិទ្ធ អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅក្បែរសាលាចិន ផ្លូវមាត់ទន្លេរ។

មូលហេតុ ដុតធូបសែនចូលឆ្នាំប្រពៃណីជនជាតិចិនហើយធ្លាក់កម្ទេចធូបមកលើពូកហើយឆេះរនាបផ្ទះនិងធ្លាក់កម្ទេចភ្លើងមកលើគ្រឿងបន្លាស់ឡានចាស់ៗទុកក្រោមផ្ទះ ពេលនេះកម្លាំងនគរបាលអគ្គិភ័យគ្រប់គ្រងបាន ហើយភ្លើងក៏បានរលត់វិញដោយប្រើទឹកអស់១ឡាន៕

Loading...