ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនីចេញពីជុំនាងផ្ទះ ឆេះអស់១ខ្នងក្នុងបុរីពិភពថ្មីចំការដូង ផ្អើលសមត្ថកិច្ចទាំងយប់!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលទាំងយប់ក្នុងថ្ងៃទី១នៃបុណ្យចូលឆ្នាំចិន ករណីអគ្គិភ័យបានលេបត្របាក់ផ្ទះលក់អីវ៉ាន់ចាប់ហួយ នៅក្នុងបុរីពិភពថ្មីចម្ការដូង ដោយសង្ស័យទុស្សេចរន្តអគ្គិសនីជុំនាងផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ ២៦០ ផ្លូវលេខ១ ក្នុងបុរីពិភពថ្មី ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានធំក្លិនឈ្ងៀមនិងមានផ្សែងចេញមកតាមឥដ្ឋខ្យល់ខាងលើ ខណ:ដែលផ្ទះខាងលើបិទទ្វារចាក់សោសម្រាន្ត ទាល់តែឆ្លុះផ្សែងទើបដឹងក៏ឃើញឆេះជុំនាងផ្ទះឆាបដល់ម៉ូតូ២គ្រឿង១ម៉ាកzoomer និងឌ្រីម១២៥ ក៏រត់ចេញមកក្រៅប្រាប់ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៏ ធ្វើការបាញ់ពន្លត់ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញមកចំនួន៣គ្រឿងនិងរថយន្តដឹកទឹកឯកជនចំនួនមួយគ្រឿង ហើយបានធ្វើការប្រើពេលវេលាបាញ់ពន្លត់អស់រយ:ពេល១ម៉ោងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញអស់ចំនួន៣គ្រឿងនិងឯកជនមួយគ្រឿងទើប រលត់ជាស្ថាពរទៅវិញ នៅម៉ោង១០និង៣០នាទី ថ្ងៃដ ដែល។

បើយោងតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះខាងលើគឺបណ្តាលឲ្យឆេះសម្ភារ:ដូចជាតុ ទូរ អីវ៉ាន់ចាប់ហួយ និងម៉ូតូ២គ្រឿងរបស់របរ មួយចំនួនទៀតនៅក្នុងផ្ទះររងការខូចខាតទាំងស្រុង និងរោលផ្សែងខ្មៅដល់ផ្ទះជិតខាង២ល្វេងទៀត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់