ព័ត៌មានជាតិ

បើករថយន្តវ៉ាគ្នាជ្រុលទៅបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រថយន្តដាក់មេប្រូចបាត់!

​កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:បើករថយន្តវ៉ាគ្នា រួចជ្រុលទៅបុកម៉ូតូ ដែលកំពុងធ្វើដំណើរ រថយន្តបន្ថែមល្បឿនដាក់មេប្រូចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័កព ស២៥៦១ ត្រូវនិថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៥នឹង៥០ នាទី នៅលើផ្លូវជាតិលេខ៨(ចន្លោះគីឡូម៉ែត្រ៣៦-៣៧នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា បង្កឡើងដោយរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានវ៉ាជែងទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកWeav S C110 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះណង់ សំបូ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល(មិនពាក់មួកសុវត្តិភាពស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរឈ្មោះ សំបូរ ធីតា ភេទស្រី អាយុ២ឆ្នាំនៅភូមិដុល ឃុំសន្លុងស្រុកខ្សាច់កណ្ដាល រងរបួសធ្ងន់ បញ្ជូនទៅកាន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ និងខូចខាតសម្ភារ:ម៉ូតូមួយគ្រឿង(ធ្ងន់)ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថិកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះសម្ភារ:ត្រូវបានសមត្តកិច្ចជំនាញធ្វើការវាស់វែងយកមករក្សារទុកនៅអធិការនគរបាលស្រុក បន្តស្រាវជ្រាវរករថយន្តបង្កអនុវត្តតាមនិតិវិធី៕

មតិយោបល់