Post News Media ព័ត៌មានជាតិ ក្រុមក្មេងទំន...

ក្រុមក្មេងទំនើង២ក្រុមជិះម៉ូតូកែច្នៃ បង្កប៉ះពាល់រំខានក្នុងទីប្រជុំជនក្រុងក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុសស្រី២ក្រុម ចំនួន៧នាក់ ដែលប្រើប្រាស់ម៉ូតូកែច្នៃជិះរំខានដល់អ្នកធ្វើដំណើរ និងពលរដ្ឋមានលំនៅក្បែរផ្លូវ និងបង្កប៉ះពាល់សុខសណ្តាប់ធ្នាប់តាមផ្លូវជួរមាត់ទន្លេក្នុងទីប្រជុំជនក្រុងក្រចេះ ត្រូវបាននគរបាលក្រុងក្រចេះស្ទាក់ចាប់កាលពីយប់ថ្ងៃទី១៥ កុម្ភ: និងបាននាំខ្លួនពួកគេមកអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីមានវិធានការ។

អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក នេត លីន បានឲ្យដឹងថា នគរបាលបាននាំខ្លួនក្រុមក្មេងទំនើងប្រុស ស្រីទាំងនោះមកអធិការដ្ឋានដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការធ្វើសកម្មភាពណាដែលប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងតម្រូវឲ្យអណាព្យាបាលរបស់ពួកគេមកធានាយកពួកគេទៅផ្ទះវិញ ដើម្បីយកទៅអប់រំណែនាំបន្ត៕

Loading...