ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងពន្លះគ្នា របួសធ្ងន់ស្រាល៤នាក់ នៅស្រុកបាទី

​តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៤៣-៤៤ ភូមិត្រាំខ្នា ឃុំសូគី ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូម៉ាក កូនទា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1J-0859 បើកបរពីទិសខាងត្បូង ជិះដោយឈ្មោះ រត័្ន ម៉ូតូណែត ភេទប្រុស អាយុ៣៥ឆ្នាំ(របួសធ្ងន់) ស្នាក់ភូមិឃុំកើតហេតុ និងអ្នករួមដំណើរឈ្មោះ អែម វ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ (របួសធ្ងន់) បានបុកជាមួយម៉ូតូម៉ាក គុបជ្រុង ពណ៌ខៀវ បើកបរពីទិសខាងជើង ដោយឈ្មោះ ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកគងពិសី កំពង់ស្ពឺ (របួសធ្ងន់) ពេលនោះក៏មានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX-9456 បើកបរពីទិសខាងជើង ដោយឈ្មោះ អ៊ុក កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកកោះអណ្តែត តាកែវ (របួសស្រាល)។

ជនរងគ្រោះរបួសធ្ងន់ទាំង៣នាក់បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
ចំពោះវត្ថុងតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី៕

មតិយោបល់