ព័ត៌មានជាតិ

សមត្ថកិច្ចថៃសហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្ពុជា ចុះបង្ក្រាបនិងឃាត់ខ្លួនជនបរទេស ពាក់ព័ន្ធករណីជំរិតប្រាក់តាមអនឡាញ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯកហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ ព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស និង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុន ហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសហការជាមួយនិងសមត្ថកិច្ចមកពីប្រទេសថៃ ចុះបង្ក្រាបនិងឃាត់ខ្លួនជនបរទេសដែលជាប់ពាក់ពន្ធ័សង្សយ័ប្រព្រឹត្តិបទល្មើសចាប់ជំរិតប្រាក់ខុសច្បាប់តាមអនឡាញ។

ជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរសជនជាតិថៃម្នាក់ និងបុរសជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ រួមនឹងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ហើយថាសមត្ថកិច្ចកំពុងបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់